ក្តៅៗ! ខាត់ សុ​ឃីម ត្រូវ​ម្ចាស់​Account Facebook​មួយ ​រិះគន់​ស្ពឹក​មុខ​រឿង​យក​រូបថត​កំពូល​ស្ត្រី​ក្នុង​ជួរ​ថា្នក់​ដឹកនាំ​ប្រទេស​បង្ហោះ

ភ្នំពេញ​ ៖​ តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម ថ្មីៗ​នេះ​ បាន​បង្ហោះ​នូវ​រូបថត​មួយ​សន្លឹក​ដែល​នៅ​ក្នុងនោះ​សុទ្ធសឹងតែ​កំពូល​ស្ត្រី​ក្នុង​ជួរ​ថា្នក់​ដឹកនាំ​កំពូល​ប្រទេស​ ដោយ​នាង​បាន​សរសេរ​ថា ​សូម​អរគុណ​ដល់​ថ្នាក់ដឹកនាំ​ដែល​ប្រៀប​បាន​ដូច​ហ្នឹង ឪពុកម្តាយ បាន​ពេញចិត្ត​ដល់​ក្រុម​ភ្លេងបុរាណ​ត្រកូល​ខាត់​យើងខ្ញុំ។ ក្រុម​ភ្លេងបុរាណ​នាង​ខ្ញុំ​ពិតជា​មានចិត្ត​សប្បាយរីករាយ​ខ្លាំងណាស់​។​
​បន្ទាប់ពី​មានការ​បង្ហោះ​នូវ​រូបភាព​បែបនេះ​ភ្លាមៗ​នោះ​ ស្រាប់​តែមាន​ម្ចាស់​Account Facebook មួយ​ដែលមាន​ឈ្មោះថា Jetra Ananda Kong បាន​ប្រតិកម្ម​រិះគន់​ដោយ​មិន​សំចៃ​មាត់​ថា ​នាង​ធ្វើបែបនេះ​ហាក់ដូច​ជាមាន​ចេតនា​មើលងាយ​ចំពោះ​កំពូល​ស្ត្រី​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ខ្លាំងណាស់​។​

ម្ចាស់ Account Facebook​រូបនេះ​បានសរសេរថា នាង ខាត់ សុ​ឃីម បង្ហោះ​រូបភាព​កំពូល​ស្ត្រី​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស ហើយ​សរសេរ​អក្សរ​ពីក្រោម​ថា​អញ្ចឹង ចង់​មានន័យថា​ម៉េច ? ស្ត្រី​ថ្នាក់ដឹកនាំ​កំពូល​ទាំងអស់​ក្នុង​រូបភាព​ឃោសនា​ហ្នឹង​ជា​ក្រុម​ភ្លេង​របស់​នាង​? ហេតុអ្វី​ទើបបានជា​ប្រើ​រូបភាព​នេះ​ជា​ផ្ទាំង​ឃោសនា​ផ្សាយ​យីហោ​របស់ខ្លួន​បែប​មិនដឹងខ្យល់​អី​សោះ​អញ្ចឹង​?​។​

ម្ចាស់​Account Facebook ឈ្មោះថា Jetra Ananda Kong ដដែល​នេះ​បាន​បន្ថែមថា ទោះ​នាង​ចង់​បង្អួត​គេ​ថា ​នាង​ទទួលបាន​ការងារ ក៏​មិនមែន​នាង​អាច​យក​រូបភាព​នេះ មក​សរសេរ​ឃោសនា​លេងសើច​បែប​ច​រិ​ត​មិន​ស្គាល់​ទាប​ខ្ពស់​របស់​នាង​នោះទេ​។​

យ៉ាងណាមិញ​គិត​មកទល់ពេលនេះ​គេ​ពុំទាន់​ឃើញ​មានប្រតិកម្ម​ឆ្លើយតប​ណាមួយ​ពី​សំណាក់​តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម នៅឡើយ​ទេ​ចំពោះ​ករណី​រិះគន់​មួយ​នេះ​។​ ដូច្នេះ​យើង​នឹង​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ប្រសិនបើ​មានប្រតិកម្ម​ណាមួយ​ពី​សំណាក់​អ្នកនាង ខាត់ សុ​ឃីម៕​

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

Updated: June 9, 2018 — 2:12 pm
រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme