ពេជ្រ សោភា រំភើប​ស្ទើរ​ហោះ​នា​ឱកាស​ថ្ងៃ​ខួបកំណើត

ភ្នំពេញ ​៖ ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​អ្នកនាង ពេជ្រ សោភា ទោះបីជា​ឱកាស​ថ្ងៃ​ខួបកំណើត​នាង​ មិនបាន​រៀបចំ​ធ្វើ​ពិធីជប់លៀង​លក្ខណៈ​ធំដុំ​ដូច​តារា​ស្រី​-​ប្រុស​ឯទៀត​យ៉ាងណាក្តី​ប៉ុន្តែ​តារា​ស្រី​រូបនេះ​នៅតែមាន​សេចក្តីសុខ​និង​បង្ហាញ​ពី​អារម្មណ៍​រំភើប​ខ្លាំង​ ដោយ​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ពី​សំណាក់​អ្នកគាំទ្រ​របស់ខ្លួន​។​

ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ​ នាឱកាស​ថ្ងៃ​ខួបកំណើត​តារាចម្រៀង​ស្រី​អ្នកនាង ពេជ្រ សោភា គឺ​ទទួល​បានការ Surprise​យ៉ាង​ភ្ញាក់ផ្អើល​បំផុត​ពី​អ្នកគាំទ្រ​របស់ខ្លួន​។ ​អ្នកនាង ពេជ្រ សោភា បានបង្ហាញ​ពី​អារម្មណ៍​ភ្ញាក់ផ្អើល​និង​រំភើប​ខ្លាំង​ក្រោយពេល​ទទួលបាន​ការ​Surprise​ជាការ​ដូ​និង​នុំ​ខួបកំណើត​យ៉ាង​ពិសេស​ដែល​រៀបចំ​ដោយ​អ្នកគាំទ្រ​របស់ខ្លួន​។​

បើ​តាមរយៈ​វីដេអូ​ដែល​ត្រូវបាន​ទម្លាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ គឺ​មិន​ត្រឹមតែ​អ្នកគាំទ្រ​នោះទេ ​ក្នុង​នោះគេ​ក៏​សង្កេតឃើញ​គូស្នេហ៍​របស់​ស្រី​ស្រស់ ពេជ្រ សោភា គឺ​លោក ឆឹ​ម សក្កដា និង​តារា​ស្រី​កញ្ញា ដួង ម៉ា​និ​ច ផងដែរ ​ដែល​បាន​ចូលរួម​កម្មវិធី Surprise​ខួបកំណើត​ដល់​អ្នកនា​ង ពេជ្រ សោភា។​

ជាមួយគ្នានេះ​នៃ​ការ​Surprise​ខួបកំណើត​នេះដែរ​តារាចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស​អ្នកនាង ពេជ្រ សោភា ក៏បាន​និយាយ​ទាំង​អារម្មណ៍​រំភើប​ដោយបាន​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​របស់ខ្លួន​ក៏ដូចជា​គូស្នេហ៍​លោក ឆឹ​ម សក្កដា រួម​នឹង​តារា​សម្តែង​ស្រី​កញ្ញា ដួង ម៉ា​និ​ច ទៀតផង​៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme