ទ្រាំ​លែង​បាន! ប៊ុត ស៊ី​ហា ស្នើ​​សុំ​ចិត្ត​មហាជន​ឲ្យ​បញ្ឈប់​ការ​ជេរ​ប្រមាថ​ខ្លួន​

ភ្នំពេញ​ ៖​ តារា​ចម្រៀង​ប្រុស​រលក​ថ្មី ​និង​ជា​ម្ចាស់​ជ័យលាភី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក លោក ប៊ុត ស្រី​ហា ដោយ​អត់ទ្រាំ​នឹង​ការជេរប្រមាថ​របស់​មហាជន​មិនបាន ​ក៏បាន​ចេញមុខ​ប្រតិកម្ម​ដោយ​ស្នើ​​ឲ្យ​ទស្សនិកជន​ឬ​អ្នកគាំទ្រ​មួយ​ចំនួន​បញ្ឈប់​ការ​ជេរប្រមាថ​ដល់​ខ្លួន​។​

លោក ប៊ុត សីហា បានសរសេរ​ថា អាន​ទាំងអស់គ្នា ហើយ​ស៊ែរ​ផង​ណា ឲ្យ​គាត់​បញ្ឈប់​ទៅ ខ្ញុំ​មិន​ចង់​ផុស មិន​ចង់​តប​ឆាត មិន​ចង់​បើក​ឆាត​មើល មិនដែល​លេង​ឆាត គឺ​បែប​នឹង​ហើយ​។ ខ្ញុំ​មិនបាន​ធ្វើ​អី​ដល់​បងៗ​ទេ ហើយ​ខ្ញុំ​ក៏​មិនដែល​បំផ្លាញ​បងៗ​ដែរ​។ សូម​អង្វរ​អ្នក​បង​ឈប់​ជេរ​ទៅណា​។ ខ្ញុំ​ខុស​មែន តែ​ខ្ញុំ​មិនបាន​បំផ្លាញ​គ្រួសារ​បងៗ​ទេ​។​

តារាចម្រៀង​លោក ប៊ុត សីហា បា​បន្ថែមថា អរគុណ​ដែល​ដៀល​ចំៗ​។ តែ​បងៗ​មើលថែ​កូនចៅ​ពូជ​សន្តាន​បង ឲ្យ​ល្អ​ទៅណា ខ្ញុំ​វា​អាក្រក់​ទៅហើយ (​សូមទោស​ណា​ពុក​ម៉ែ​បងប្អូន ខ្ញុំ​សឹង​ទ្រាំ​លែងបាន​ហើយ​) រហូត​ពេក។

សូម​បញ្ជាក់​ថា តារា​ចម្រៀង និង​ជា​ម្ចាស់​ពាន​The Voice Cambodia រដូវ​កាល​ទី​១​លោក ប៊ុត សីហា កាលពី​ថ្មីៗ​នេះ បាន​ផ្ទុះ​រឿងរ៉ាវ​អាស្រូវ​ដ៏​រសើប ខណៈ​ពេលដែល​រូបគេ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន។ ប៉ុន្តែ​ក្រោយមក​ លោក​ក៏ត្រូវ​បាន​ដោះលែង​វិញ​តាមរយៈ​ការ​ចេញមុខ​ធានា​​ពី​ឪពុក​-​ម្តាយ​និង​ភរិយា។

ថ្វីត្បិតតែ​ លោក​ប៊ុត ស្រី​ហា ត្រូវ​បាន​ដោះលែង​វិញ​ និង​ថែមទាំង​បាន​អះអាងថា ខ្លួន​ពុំបាន​ប្រើប្រាស់​ឬ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នេះ​​ក៏​ពិត​មែន តែ​មហាជន​ជាច្រើន​នៅតែ​គ្មាន​ជំនឿ​លើ​ការ​អះអាង​នោះ​ឡើយ ផ្ទុយ​មកវិញ​ពួកគេ​នៅតែ​បន្ត​សង្ស័យ​លើ​តារា​ប្រុស​រូបនេះ​ដដែល៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme