ច​ន ច័ន្ទ​លក្ខិណា នៅ​មិន​សុខ ​ពន្លះ​​យ៉ាង​ចាស់ដៃ​លើ​សកម្មភាព​អំពើ​ល្មោភកាម

ភ្នំពេញ ​៖ ​តារា​សម្តែង ​និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បានបង្ហាញ​ពី​អារម្មណ៍​មិន​អស់ចិត្ត​ ខណៈ​បច្ចុប្បន្ន​អំពើ​រំលោភ​កាន់តែ​កើតមាន​ច្រើន​ឡើង​នៅក្នុង​សង្គម​ខ្មែរ​។​ពិសេស​គឺ​ករណី​រំលោភ​កូន​មិនទាន់​គ្រប់​អាយុ​តែម្តង​។​
​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ក្មេងៗ​ ដែល​រងគ្រោះ ​និង​អំពើ​​រំលោភ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បានសរសេរថា ចង់​សួរថា​តើ​មនុស្ស​ប្រុស​ប្រភេទ​អ្វី​ដែល​រំលោភ​ក្មេង ឬ ទារិកា​អាយុ​១​ខួប​៣​ខែ និង​ខ្លះ​ទៀត​រំលោភ ក្មេង​ស្រី អាយុ​២​ឆ្នាំ​៣ ឆ្នាំ និង​មាន​ច្រើន​ទៀត​ដែល​ជា​កុមារី និង ជា​អនីតិជន? បែបនេះ​ជាស​ត្វ ឬ​ជា​មនុស្ស? ឬក៏​ហៅថា​សត្វ​ល្មោភកាម​កិលេស​តណ្ហា ?។

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​និយាយទៀតថា មើល​រឿង​អាសអាភាស​ហើយ​មាន​អារម្មណ៍​ក្តៅខ្លួន​ប្រពន្ធ​មិន​នៅ​ជិត​មានតែ​កូន ឬ ក្មួយ​ឬ​ក្មេង​ដែល​នៅ​ជិត ដាក់​ទៅ​តណ្ហា​ឡើង​ដល់ក​ហើយ​ចាំ​អី​ទៀត​ហ៊ឹម ខ្ជិល​បកស្រាយ​ច្រើន បើ​មិន​ជឿ ទៅ​មើល​ផ្ទាល់​ទៅ ក្មេង​ខ្លះ​នៅ​មន្ទីរពេទ្យ​នៅឡើយ​ទេ តំបន់​កេរខ្មាស​ដាច់​របួសធ្ងន់​ធ្ង​រ ខ្លះ​រហូតដល់​លៀន​ផ្សិត​ថា​មិន​ចង់​និយាយ​ទេ ហើយក៏​មិន​ចង់​បកស្រាយ​វែងឆ្ងាយ​។​នេះ​ជាស​ម្តី​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បន្ថែម​៕​

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme