នាយ ពែ​កមី សារភាព​ថា ​មិន​អាច​លះបង់​ស្រី​ និង​ស្រា​បានទេ

ភ្នំពេញ​ ៖​ តារា​កំប្លែង​ល្បីឈ្មោះ​ប្រចាំ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​CTN​នាយ ពែ​កមី ថ្មីៗ​នេះ ​បានប្រកាស​ឲ្យ​មហាជន​ដឹង​ជា​សាធារណៈ​ថា​ រឿងស្រី​និង​ស្រា​គឺ​នាយ​មិនអាច​ផ្តាច់​បាន​នោះទេ​។ ​ម្យ៉ាង​ទៀត​ប្រសិន​ បាន​មហាជន​មាន​វិធីសាស្ត្រ​ក្នុងការ​ផ្តាច់​អាច​ប្រាប់​ដល់​លោក​ផងដែរ​។
​នាយ ពែ​កមី បានសរសេរថា នៅក្បែរ​អ្នកប្រាជ្ញ អាច​ទទួលបាន​ដំបូន្មាន​ល្អរៗ​ច្រើន​សំរាប់​ការ​អប់រំ​ផ្លូវចិត្ត​ខ្ញុំ ។​ តែ​រឿងស្រី​និង​ស្រា​ខ្ញុំ​លះបង់​អត់​ទាន់​បានទេ !​បើ​បងប្អូន​ណា​ដែល​អាយុ​ប្រហែល​ខ្ញុំ​ហើយ​អាច​លះបង់​បាន ជួយ​ប្រាប់​ពី​វិធី​លះបង់​នោះ​ផង ខ្ញុំ​ចង់​ឈប់​ថ្ងៃ​នឹង​។​

មាន​មហាជន​ជាច្រើន​បានលើកឡើង​ថា ​វា​ជាការ​ពិតណាស់​រឿងស្រី​និង​ស្រា​គ្មាន​ន​រណា​ម្នាក់​អាច​គេង​ផុត​នោះទេ ប៉ុន្តែ​សុំ​កុំ​ឲ្យ​តែ​ប្រព្រឹត្ត​វា​ខុស​គោលដៅ​ទៅបាន​ហើយ។ ក្នុងនោះ​ក៏មាន​ខ្លះទៀត​បាន​បញ្ចេញមតិ​ថា​ បង ពែ​កមី​ប្រហែលជា​សម្បូរ​ស្រី​ហើយ​មើលទៅ​ បានជា​និយាយ​បែប​ហ្នឹង ហាស ហា។​

ជាការ​កត់សម្គាល់​នាយ ពែ​កមី ទោះបីជា​យ៉ាងណាក្តី​ ​​អាជីព​សិល្បៈ​និង​កំប្លែង​នៅតែមាន​ទីផ្សារ​ខ្ពស់​និង​ទទួលបាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន​ដដែល​។ ​មិនតែប៉ុណ្ណោះ​នាយ ពែ​កមី ក៏​ទទួលបាន​ឱកាស​កើប​លុយ​បាន​ច្រើន​ពី​អាជីព​សិល្បៈ​ទៀតផង៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme