ប៉ុប​ពី ថ្វី​ត្បិត​បែក​សង្សារ​ចាស់​ពិតមែន តែ​នៅតែ​រំលឹក​អនុស្សាវរីយ៍

ភ្នំពេញ ​៖​ តារា​សម្តែង​ដែល​ដោះដូរ​ប្រអប់​លេខ​ពី​ប្រុស​ក្លាយជា​ស្រី​ពេញលក្ខណៈ​កញ្ញា ប៉ុប​ពី កន្លងមក​ត្រូវបាន​មហាជន​ដឹង​ហើយ​ថា ​នាង​ធ្លាប់​ជួបប្រទះ​នូវ​ស្នេហា​បែកបាក់​និង​ឈឺចាប់​ខ្លាំង​ខណៈដែល​ការស្រឡាញ់​នោះបាន​ត្រឹមតែ​ជាការ​លេងសើច​អំឡុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។​
​យ៉ាងណាមិញ​ទោះបីជា​រឿងរ៉ាវ​ស្នេហា​មួយ​នេះ ​ត្រូវបាន​បែកបាក​គ្នា​ហើយក៏​ពិតមែន តែ​សម្រាប់​តារា​ស្រី​កញ្ញា ប៉ុប​ពី នៅតែ​បន្ត​រំលឹក​ដល់​អនុស្សាវរីយ៍​ចាស់​ និង​លើកទឹកចិត្ត​ដល់​បុរស​ដែល​ជា​អតីត​សង្សារ​ចាស់​ដដែល។ មិនតែប៉ុណ្ណោះ​នាង​ថែមទាំង​និយាយ​លួងលោម​​​មនុស្ស​ប្រុស​ម្នាក់​នោះ​ទៀតផង​។​

ជាក់ស្តែង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មុននេះ​បន្តិច ប៉ុប​ពី បានសរសេរថា យើង​នៅ​ឆ្ងាយ​ពីគ្នា​ក៏​ពិតមែនតែ​ចិត្តនឹង​បេះដូង​របស់​យើង​នៅតែ​យោគយល់​ពីគ្នា​ដោយ​បង​រស់​ដោយ​បង​ខ្ញុំ​រស់​ដោយ​ខ្ញុំ​កុំ​ភ្លេច​ណា​ពេលដែល​បង​មាន​សង្សារ​ឬ​ពិបាកចិត្ត​ខ្ញុំ​នៅតែ​ជា​មនុស្ស​សំខាន់​នៅ​កំដរ​បាន។

តារា​សម្តែង​ភេទ​ទី​៣​កញ្ញា ប៉ុប​ពី បាន​បន្ថែមថា មនុស្ស​ស្រី​មិនមែន​សុទ្ធតែ​សាវា​នោះទេ ពេល​បែក​ពី​គេ​កុំ​ភ្លេច​មើលថែ​ខ្លួនឯង​អោយបាន​ល្អ​ផង​ណា​។ ​ជាមួយគ្នានេះ​មាន​មហាជន​មួយចំនួន​បាន​ផ្ញើ​សារ​បែប​លេងសើច​ថា បើ​នៅ​ទំនេរ​សុំ​ស្រឡាញ់​បានទេ​?​។ ​ឯ​ខ្លះទៀត​និយាយថា​ស្អាត​ប៉ុណ្ណឹង​ដែរ​មិន​ខ្វះ​ទេ​អ្នក​ស្រឡាញ់៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme