Category: អន្តរជាតិ

មនុស្ស​៧១​ ​ ទំនង​ជា​​​​ស្លាប់​​ទាំង​អស់ ​នៅ​ក្នុង​យន្តហោះ​ដឹក​អ្នក​ដំណើរ​រុស្ស៊ី

មន្ត្រី​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយ​ថា​ យន្តហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី​ ដែល​ដឹក​អ្នកដំណើរ៧១​នាក់ ​បាន​ធ្លា​ក់​នៅ​ខាងក្រៅ​ទីក្រុង​មូស្គូ​កាលពី​ថ្ងៃអាទិត្យ​ បន្ទាប់ពី​ហោះ​ចេញពី​អាកាសយានដ្ឋាន​ដូ​ដូ​ដឺ​ដូ។

ផ្ទុះ​ធុង​ហ្គាស៍​ ក្នុង​ពិធី​បុណ្យ​មួយ​ ​នៅ​ប្រទេស​បូលីវី ​​សម្លាប់​មនុស្ស​៦​នាក់ ​របួស​២៨​នាក់ ​

ប៉ូលិស ​បាន​និយាយ​ថា ​រថយន្ត​​​ដឹក​ធុង​ហ្គាស៍​​​​​​លក់​តាម​ផ្លូវ​មួយ​ បាន​ផ្ទុះ​កាលពី​ថ្ងៃ​សៅរ៍​ នៅ​ជិត​ផ្លូវ​នៃ​ក្បួន​ដង្ហែ​ ​បុណ្យ​Carnival ដ៏​ពេញ​និយម​មួយ​របស់​ប្រទេស​បូ​លី​វី​ ដែល​បាន​សម្លាប់​មនុស្ស​៦ នាក់ ​និង​រង​របួស​យ៉ាង​ហោច​ណាស់២៨​​នាក់។

យ៉ាង​ហោច​ណាស់​មនុស្ស​១៨​ នាក់​បាន​ស្លាប់ ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ហុងកុង

យ៉ាងហោចណាស់​មនុស្ស​១៨​ នាក់​បាន​ស្លាប់​ នៅ​ក្នុង​គ្រោះថ្នាក់​រថយន្តក្រុង​ល្បឿន​លឿន​មួយ ​នៅ​ហុងកុង​កាលពី​ថ្ងៃ​សៅរ៍​ ​​ ដែល​ជា​​គ្រោះ​មហន្តរាយ​ចរាចរណ៍ ​ដ៏​អាក្រក់​បំផុត​មួយ ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

ប៉ូលិស​ក្រុង​ហុងកុង​ កម្ទេច​គ្រាប់បែក​សម័យ​សង្គ្រាមលោក​លើក​ទី​១​ ​ទម្ងន់​១​ពាន់​​​ផោន ដោយ​ជោគជ័យ

ប៉ូលិស​ក្រុង​ហុងកុង​បាន​និយាយថា ​ពួកគេ​បាន​យក​ចេញ​ដោយ​ជោគជ័យ នូវ​គ្រាប់បែក​សម័យ​សង្គ្រាមលោក​លើក​ទី 2 ដែល​មាន​ទម្ងន់ 1.000 ផោន​កាលពី​ចុង​សប្តាហ៍​ ដែល​ត្រូវបាន​រកឃើញ​នៅ​ក្នុង​សំណង់​មួយ​នៅ​ជិត​ទីក្រុង​ហុងកុង។

យន្តហោះ​គ្មាន​មនុស្ស​បើក ​ផ្ដល់​ការ​គាំទ្រ​ខាង​ភស្តុភារ​ នៅ​សមយុទ្ធ​យោធា​របស់​ប្រទេស​ចិន

យោង​តាម​ភ្នាក់ងារ​ព័ត៌មាន​​​ស៊ីន​ហួ ​បានឱ្យដឹងថា ​យន្តហោះ​ដ្រូន ​ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ក្នុងស្រុក​មួយ​ បាន​ចូលរួម​ក្នុង​សមយុទ្ធ​កងទ័ព​រំដោះប្រជាជន​ចិន (PLA) ដែល​ផ្តល់​ការគាំទ្រ​ផ្នែក​ភស្តុភារ​សម្រាប់​យោធា​ចិន​ជា​លើកដំបូង។

សហរដ្ឋ​អាមេរិក​ ផ្ដល់​ឧទ្ធម្ភាគចក្រ​ ដើម្បី​ជួយ​ការពារ​ព្រំដែន​​​ហ្សកដានី

សហរដ្ឋអាមេរិក​ បាន​ប្រគល់​ឧទ្ធម្ភាគចក្រ Black Hawk ចុងក្រោយបង្អស់​ ដល់​កងកម្លាំង​​​​ហ្សកដានី សម្រាប់​ដាក់​ពង្រាយ​យ៉ាង​ឆាប់រហ័ស​ ដើម្បី​បង្កើន​ការ​ការពារ​ព្រំដែន​ និង​ចូលរួម​ក្នុង​ប្រតិបត្តិ​ការ​ឆ្លងកាត់​ព្រំដែន​ប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម។

មនុស្ស​ជិត​1.500 នាក់​ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​​តំបន់​ប៉ារីស​ ​ដោយសារ​តែ​​គ្រោះទឹកជំនន់

មនុស្ស​ប្រមាណ​ជិត 1.500 នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​ផ្ទះ​នៅ​ក្នុង​តំបន់​ប៉ារីស​ ដោយ​អាជ្ញាធរ​បាន​ប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ហានិភ័យ​ទឹកជំនន់​ដ៏​ធំ​ណាមួយ​ បន្ទាប់ពី​កម្រិត​នៃ​ទន្លេ​ River Seine បាន​ហក់​ឡើង​បន្ថែម​ទៀត​កាលពី​ថ្ងៃអាទិត្យ។

ខ្មាន់​កាំភ្លើង​សម្លាប់​មនុស្ស​៩​នាក់​ នៅ​ផ្ទះ​មួយ ​ជាយ​ក្រុង​ម៉ុងតេរី

ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ ខ្មាន់កាំភ្លើង​ បាន​បំផ្ទុះគ្រាប់បែក​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ិកស៊ីកូ និង​បានសម្លាប់​មនុស្ស​ប្រាំបួន​នាក់​ ដែល​បាន​ប្រមូលផ្តុំ​ដើម្បី​មើល​ការលេង​បាល់ទាត់​នៅលើ​ទូរទស្សន៍។

ការ​បំផ្ទុះ​គ្រាប់បែក​​នៅ​អាហ្វហ្គានីស្ថាន ​​សម្លាប់​មនុស្ស​៩៥​នាក់ ​និង​របួស​១៥៨​នាក់

ក្រុម​អាជ្ញាធរ​បាន​និយាយថា ​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់ ​ដែល​បើកបរ​រថយន្ត​សង្គ្រោះ បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៩៥ នាក់​ និង​រងរបួស១៥៨ នាក់ ​​​នៅ​ក្នុង​ការវាយប្រហារ​មួយ​ដែល​ពួក​តា​លី​បង់​បាន​អះអាង​នៅ​ក្នុង​រដ្ឋធានី​កា​ប៊ុល​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន។

ស្លាប់​ម្នាក់ ​និង​​របួស​២​នាក់ ​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ទីក្រុង​ Amsterdam

ប៉ូលិស​ហូឡង់​បាន​និយាយថា​ ការបាញ់ប្រហារ​មួយ​នៅ​កណ្តាល​ក្រុង Amsterdam កាលពី​យប់​ថ្ងៃ​សុក្រ​ បាន​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​និង 2 នាក់​រងរបួស​។​

©www.khstars.com Frontier Theme