Breaking News! បាញ់ប្រហារ​នៅ​អាមេរិក​សម្លាប់​មនុស្ស​២០​នាក់​

Spread the love

​អាមេរិក​៖ ​មនុស្ស​ចំនួន​២០​នាក់​បាន​ស្លាប់​និង​២៦​នាក់​រងរបួស​ក្នុងការ​បាញ់ប្រហារ​សម្លាប់​រង្គាល​មួយ​នៅ​ទីក្រុង El Paso នៃ​រដ្ឋ តិច​សាស់​។​
​ការសម្លាប់​រង្គាល​នេះ​បាន​កើតឡើង​ក្នុង​ហាង Walmart ក្បែរ​ផ្សារ​ទំនើប Cielo Vista ដែលមាន​ចម្ងាយ​ពីរ​បី​គីឡូម៉ែត្រ​ពី​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​។​

​បុរស​អាយុ​២១​ឆ្នាំ​ម្នាក់​កំពុង​ជាប់ឃុំ​។ ប៉ូលិស​បាន​និយាយថា ជនសង្ស័យ​ជា​អ្នកក្រុង Allen ដែលមាន​ចម្ងាយ​ប្រហែល​១,០៤៦​គីឡូម៉ែត្រ​ខាងកើត​ទីក្រុង El Paso​។​

​គាត់​ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ដាក់ឈ្មោះថា Patrick Crusius​។​

​ជនរងគ្រោះ​មិនទាន់​ត្រូវបាន​បញ្ចេញ​ឈ្មោះ​នៅឡើយ​ទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​របា​ន​ផ្សាយ​ថា ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កលោក Manuel Lopez Obrador បាន​និយាយថា ជនជាតិ​ម៉ិ​ក​ស៊ិ​ក​ចំនួន​៣​នាក់​ត្រូវបាន​សម្លាប់​និង​៦​នាក់​រងរបួស​នៅក្នុង​ការវាយប្រហារ​នេះ​។​

​គួរ​បញ្ជាក់ថា ការវាយប្រហារ​នេះ​បាន​កើតឡើង​ក្នុង​រយៈពេល​តិចជាង​មួយ​សប្តាហ៍​បន្ទាប់ពី​ខ្មាន់កាំភ្លើង ម្នាក់​បានសម្លាប់​មនុស្ស​៣​នាក់​នៅឯ​ពិធីបុណ្យ​អាហារ​មួយ​ក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​៕

 


Facebook Comments

អត្ថបទទាក់ទង