សហរដ្ឋ​អាមេរិក​ ផ្ដល់​ឧទ្ធម្ភាគចក្រ​ ដើម្បី​ជួយ​ការពារ​ព្រំដែន​​​ហ្សកដានី

សហរដ្ឋអាមេរិក​ បាន​ប្រគល់​ឧទ្ធម្ភាគចក្រ Black Hawk ចុងក្រោយបង្អស់​ ដល់​កងកម្លាំង​​​​ហ្សកដានី សម្រាប់​ដាក់​ពង្រាយ​យ៉ាង​ឆាប់រហ័ស​ ដើម្បី​បង្កើន​ការ​ការពារ​ព្រំដែន​ និង​ចូលរួម​ក្នុង​ប្រតិបត្តិ​ការ​ឆ្លងកាត់​ព្រំដែន​ប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម។

អានបន្ត

មនុស្ស​ជិត​1.500 នាក់​ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​​តំបន់​ប៉ារីស​ ​ដោយសារ​តែ​​គ្រោះទឹកជំនន់

មនុស្ស​ប្រមាណ​ជិត 1.500 នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​ផ្ទះ​នៅ​ក្នុង​តំបន់​ប៉ារីស​ ដោយ​អាជ្ញាធរ​បាន​ប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ហានិភ័យ​ទឹកជំនន់​ដ៏​ធំ​ណាមួយ​ បន្ទាប់ពី​កម្រិត​នៃ​ទន្លេ​ River Seine បាន​ហក់​ឡើង​បន្ថែម​ទៀត​កាលពី​ថ្ងៃអាទិត្យ។

អានបន្ត

ខ្មាន់​កាំភ្លើង​សម្លាប់​មនុស្ស​៩​នាក់​ នៅ​ផ្ទះ​មួយ ​ជាយ​ក្រុង​ម៉ុងតេរី

ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ ខ្មាន់កាំភ្លើង​ បាន​បំផ្ទុះគ្រាប់បែក​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ិកស៊ីកូ និង​បានសម្លាប់​មនុស្ស​ប្រាំបួន​នាក់​ ដែល​បាន​ប្រមូលផ្តុំ​ដើម្បី​មើល​ការលេង​បាល់ទាត់​នៅលើ​ទូរទស្សន៍។

អានបន្ត

ការ​បំផ្ទុះ​គ្រាប់បែក​​នៅ​អាហ្វហ្គានីស្ថាន ​​សម្លាប់​មនុស្ស​៩៥​នាក់ ​និង​របួស​១៥៨​នាក់

ក្រុម​អាជ្ញាធរ​បាន​និយាយថា ​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់ ​ដែល​បើកបរ​រថយន្ត​សង្គ្រោះ បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៩៥ នាក់​ និង​រងរបួស១៥៨ នាក់ ​​​នៅ​ក្នុង​ការវាយប្រហារ​មួយ​ដែល​ពួក​តា​លី​បង់​បាន​អះអាង​នៅ​ក្នុង​រដ្ឋធានី​កា​ប៊ុល​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន។

អានបន្ត

ស្លាប់​ម្នាក់ ​និង​​របួស​២​នាក់ ​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ទីក្រុង​ Amsterdam

ប៉ូលិស​ហូឡង់​បាន​និយាយថា​ ការបាញ់ប្រហារ​មួយ​នៅ​កណ្តាល​ក្រុង Amsterdam កាលពី​យប់​ថ្ងៃ​សុក្រ​ បាន​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​និង 2 នាក់​រងរបួស​។​

អានបន្ត

បារី​អេឡិចត្រូនិក​ស្ថិតនៅក្រោម​ការ​គំរាម​នៅ​ប្រទេស​ឥណ្ឌូនេស៊ី

ណ្តាញ​ជក់បារី​ឥណ្ឌូ​នេ​ស៊ី​កំពុងតែ​ធ្វើ​ចលនា​ឈប់​ជក់បារី​អេឡិចត្រូនិក​ដែល​កំពុងតែ​រីកចម្រើន​របស់ខ្លួន​ដែល​បានធ្វើ​ផ្ទុះឡើង​នូវ​ការ​រិះគន់ថា​រដ្ឋាភិបាល​កំពុងតែ​ងាក​មក​គាំទ្រ​ក្រុមហ៊ុន​ថ្នាំជក់​យក្ស​ដែល​ធ្វើ​ឲ្យ​ខូចសុខភាព​សាធារណជន​នោះ​។ ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​នេះ​គឺមាន​អត្រា​ជក់បារី​ដ៏​ខ្ពស់បំផុត​នៅលើ​ពិភពលោក គឺមាន​បុរស​វ័យចាស់​ចំនួន​ប្រហែល​៦៥​ភាគរយ​ជក់បារី​ដែល​បារី​មួយកញ្ចប់​ថ្លៃ​តែ​២​ដុល្លារ​ប៉ុណ្ណោះ។

អានបន្ត

ម្ដាយ​សម្លាប់​កូន​របស់​ខ្លួន​២​នាក់ បន្ទាប់ពី​ប្ដី​សុំ​លែងលះ

អ្នក​ម្ដាយ ជា​ប្រជាជន​ឥណ្ឌា​ម្នា​ក់បាន​សារភាព​នៅក្នុង​តុលាការ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា បាន​ចាក់​សម្លាប់​កូន​ពីរ​នាក់​របស់ខ្លួន ដោយសារតែ​នាង​ខ្លាច​ស្វាមី​របស់​នាង នឹង​យក​ពួកគេ​ទៅជា​មួយ បន្ទាប់ពី​គាត់​បាន​សុំ​លែងលះ​។​

អានបន្ត

ក្រុង​ប៉េកាំង​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ស្វែងរក​ហ្គេម​វីដេអូ​ដែល​រំលោភ​បំពាន​និង​ធ្វើ​ឲ្យ​អាម៉ាស់​

ក្រុង​ប៉េកាំង​កំពុងតែ​ចាប់​ផ្តើមធ្វើ​យុទ្ធនាការ​ស៊ើបអង្កេត​ពិសេស​មួយ​នៅក្នុង​ហ្គេម​វីដេអូ​តាម​អន​ឡាញ​ដើម្បី​ស្វែងរក​ហ្គេម​វីដេអូ​ដែល​រំលោភបំពាន​និង​ធ្វើ​ឲ្យ​អាម៉ាស់​។ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួ​បាន​រាយការណ៍​ដូច្នេះ​។​

អានបន្ត

ខេត្ត Albay របស់​ប្រទេស​ហ្វីលីពីន​បញ្ឈប់​ការងារ​ និង​ការហោះហើរ​របស់​ជើងហោះហើរ​ នៅ​ចំពេល​មាន​ផេះភ្នំភ្លើង​ធ្លាក់​ខ្លាំង​

  ខេត្ត​មួយ​នៅ​ភាគ​កណ្តាល​ប្រទេស​ហ្វីលីពីន បាន​ផ្អាក​ការងារ​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​ខែមករា​នៅ​ការិយាល័យ​សាធារណៈ​និង​ឯកជន​យ៉ាងហោចណាស់​ក៏​នៅក្នុង​ទីក្រុង​ចំនួន​៣​ដែរ ដោយសារ​ការធ្លាក់ចុះ​ដ៏​ខ្លាំង​នូវ​ផេះភ្នំភ្លើង​ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំបន់​ទីក្រុង​នៅ​ចំពេល​មានការ​ផ្ទុះ​បន្ត​នូវ​ភ្នំភ្លើង​ដ៏​សកម្ម​បំផុត​របស់​ប្រទេស​នេះ​។​

អានបន្ត

លោក​ត្រាំ​ធ្វើ​ឲ្យ​ចិន​និង​កូរ៉េខាងត្បូង​ខឹង​ជាមួយ​ពន្ធ​ពាណិជ្ជកម្ម​ថ្មី

ប្រធានាធិបតី​អាមេរិកលោក​ដូ​ណា​ល់​ត្រាំ​បាន​យល់ព្រម​លើ​ការយកពន្ធ​ដ៏​ខ្ពស់​ក្រៃលែង​ទៅលើ​ការ​នាំចូល​បន្ទះ​សូ​ឡា​ព្រះអាទិត្យ​និង​ម៉ាស៊ីនបោក​ខោអាវ​ដើម្បី​ការពារ​ផលិតករ​អាមេរិក​ដែល​បង្កើត​ឲ្យ​មាន​កំហឹង​យ៉ាងខ្លាំង​នៅ​ប្រទេស​ចិន និង​នៅ​កូរ៉េខាងត្បូង​និង​ថែមទាំង​មានការ​តវ៉ា​នៅក្នុង​ស្រុក​ទៀតផង​។​

អានបន្ត