Full MV ស្នេហ៍​ក្នុង​សុបិន របស់ ម៉ៃ សុគន្ធ ទទួលបាន​ការគាំទ្រ​ភ្លូកទឹកភ្លូកដី

Spread the love

ភ្នំពេញ ​​៖​ ទីបំផុត​Full MV បទ ស្នេហ៍​ក្នុង​សុ​បិន​ របស់​តារាចម្រៀង​ប្រុស​កំពូល​ទើស​លោក ម៉ៃ សុគន្ធ ពេលនេះ ត្រូវបាន​បញ្ចេញ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ហើយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប​ផ្លូវ​ការខ្លួន​។ ខណៈ​ឈុត​សម្តែង​នៅក្នុង​បទ​នេះ គឺមាន​លក្ខណៈ​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​ត្រង់​សកម្មភាព​ថត​ឱប ថើប និង​បឺត​មាត់​គ្នា​រវាង​តួឯក​ប្រុស​-​ស្រី​យ៉ាង​ស្រើបស្រាល​។​
​បើតាម​ការកត់សម្គាល់​នៅក្នុង Full MV បទ ស្នេហ៍​ក្នុង​សុបិន ពី​តារា​ប្រុស​លោក ម៉ៃ សុគន្ធ ដែល​ទើប​ត្រូវបាន​បង្ហោះ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​យូ​ធូប​ត្រឹមតែ​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ​គឺមាន​ទស្សនិកជន​ជាច្រើន​បាននាំគ្នា​ចុច​ចូល​ទស្សនា​និង​គាំទ្រ​ខណៈដែល​ចំនួន​នេះ​កាន់តែ​មានការ​កើតឡើង​ជា​បន្តបន្ទាប់​ផងដែរ​។​

ការ​លើកយក​ចម្រៀង​មរតក​ដើម​បទ ស្នេហ៍​ក្នុង​សុបិន របស់​តារាចម្រៀង​ជើងចាស់​លោក​នី សា​លឿន មក​ច្រៀង​ឡើងវិញ​នេះដែរ​ដោយសារតែ​តារា​កំពូល​ទើស ម៉ៃ សុគ​ន្ធ ចង់​រំលឹក​ស្នាដៃ​របស់​តារាចម្រៀង​ជើងចាស់ ទើប​លោក​សម្រេចចិត្ត ជ្រើស​មក​ច្រៀង​និង​ថត​សម្តែង​ចេញ​ជា​សាច់រឿង​តែម្តង​។​

​អ្វីដែល​កាន់តែ​ពិសេស​និង​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​គាំទ្រ​ខ្លាំង​ទៀត​នោះ​គឺ​នៅក្នុង Full MV បទ ស្នេហ៍​ក្នុង​សុបិន របស់លោក ម៉ៃ សុគន្ធ មិន​ត្រឹមតែ​ច្រៀង​ដាក់​មនោសញ្ចេតនា​បាន​ពីរោះ​អន្លង់អន្លោច​នោះទេ​គឺ​នៅក្នុង​ឈុត​ឆាក​សម្តែង​រវាង​តួឯក​ប្រុស​-​ស្រី​មួយគូ​នេះ​ក៏មាន​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​និង​ព្រឺព្រួច​ខ្លាំង​សម្រាប់​បុរសៗ​ត្រង់​ឈុត​ឱប ថើប បបោសអង្អែល​យ៉ាង​ស្រើបស្រាល​ធ្វើ​ឲ្យ​បុរសៗ​ជាច្រើន​បាន​មើល​ហើយ​ស្ទើរ​ស្រក់ទឹកមាត់​គ្រប់គ្នា។

ដើម្បី​បានដឹង​កាន់តែ​លម្អិត​ថា​នៅក្នុង​ឈុត​ឆាក​បទ ស្នេហ៍​ក្នុង​សុបិន របស់​តារាចម្រៀង​លោក ម៉ៃ សុគន្ធ មាន​អ្វី​ប្លែក​និង​កាន់តែ​ពិសេស​ខ្លាំង​ទៀត​នោះ​គេហទំព័រ Kh Stars សូម​បង្វែរ​អារម្មណ៍​មហាជន​ទស្សនា​នូវ​សាច់រឿង​សម្តែង​ទាំងស្រុង​ដូចខាងក្រោម​នេះ​ទាំងអស់គ្នា​៖៕​


Facebook Comments

អត្ថបទទាក់ទង