G-Devith ប៉ះ​គ្នា​ជាមួយ​តារា​ថៃ Mario Maurer ​ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី​យប់មិញ

Spread the love

ភ្នំពេញ ​៖ តារាចម្រៀង​រ៉េ​ប​របស់​ខ្មែរ​លោក ងួន ចាន់​ដេវីត ,​ក្រុម Smallworld Smallband​ កាលពី​យប់​ថ្ងៃទី​១៩ ​ខែកក្កដា ​ឆ្នាំ​២០១៩​ បាន​ប៉ះគ្នា​ជាមួយ​តារា​ល្បី​មកពី​ថៃ​គឺ​លោក Mario Maurer ​ពិតជា​ធ្វើ​ឲ្យ​កក្រើក​មិនធម្មតា​នៅក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​មួយ​ស្ថិត​នៅក្នុង​បរិវេណ​អាគារ​ដឹ​ព្រេ​មៀ សែន​សុខ។

ក្រុម​អ្នកគាំទ្រ​តារា​ខ្មែរ​-​ថៃ​ដែលជា​យុវវ័យ​ប្រុស​-​ស្រី​ខ្មែរ​យ៉ាងច្រើន​បាននាំគ្នា​សម្រុក​ចូលរួម​គាំទ្រ​និង​ទស្សនាការ​ប្រគំ​តន្ត្រី​ដែល​ស្ទើរតែ​ពុំ​ធ្លាប់មាន​នេះ​ដោយ​ភាពសប្បាយ​រីករាយ​ជាមួយ​សំឡេង​ស្រែក​ហ៊ោកញ្ជ្រៀវ​យ៉ាង​កងរំពង​ផ្អើល​ពេញ​បរិវេណ​អាគារ​ព្រេ​មៀ​សែន​សុខ។ កាន់តែ​ពិសេស​ និង​ធ្វើ​ឲ្យ​ឆាក​តន្ត្រី​ទាំងមូល​កាន់​តែមាន​ភាព​សប្បាយ​រីករាយ ​និង​កក្រើក​ខ្លាំង​ទៀត​នោះ ​គឺ​វត្តមាន​របស់​តារា​សង្ហា​ល្បី​មកពី​ថៃ​គឺ​លោក Mario Maurer តែម្តង។

ព្រឹត្តិការណ៍​នៃ​ការ​ប្រគុំ​តន្ត្រី​នេះ​ គឺ​រៀបចំឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​ភី​អ៊ិន​អ៊ិន​ក្នុង​ខួប​អបអរ​គម្រប់​៤​ឆ្នាំ​របស់ខ្លួន​នេះ ​ក្រៅ​តែមាន​ការអញ្ជើញ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​ភ្ញៀវ​អ្នកគាំទ្រ​និង​តារា​ល្បី​ខាងលើនេះ គេ​ក៏​សង្កេតឃើញ​មាន​វត្តមាន​តារា​សម្តែង​ដូចជា​៖​កញ្ញា ស៊ីន យូ​ប៊ិន ,​លោក ខាត់ វ៉ៃ​ហាំង ,​លោក អេ​ត​វិ​ន​,​លោក​ឌី​ឌី ,​អ្នកនា ភី​ន សុ​ដា​លី​ស ជាដើម៕

Facebook Comments

អត្ថបទទាក់ទង