នាយ ពែ​កមី សារភាព​ថា ​មិន​អាច​លះបង់​ស្រី​ និង​ស្រា​បានទេ

ភ្នំពេញ​ ៖​ តារា​កំប្លែង​ល្បីឈ្មោះ​ប្រចាំ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​CTN​នាយ ពែ​កមី ថ្មីៗ​នេះ ​បានប្រកាស​ឲ្យ​មហាជន​ដឹង​ជា​សាធារណៈ​ថា​ រឿងស្រី​និង​ស្រា​គឺ​នាយ​មិនអាច​ផ្តាច់​បាន​នោះទេ​។ ​ម្យ៉ាង​ទៀត​ប្រសិន​ បាន​មហាជន​មាន​វិធីសាស្ត្រ​ក្នុងការ​ផ្តាច់​អាច​ប្រាប់​ដល់​លោក​ផងដែរ​។ Facebook Comments

ច​ន ច័ន្ទ​លក្ខិណា នៅ​មិន​សុខ ​ពន្លះ​​យ៉ាង​ចាស់ដៃ​លើ​សកម្មភាព​អំពើ​ល្មោភកាម

ភ្នំពេញ ​៖ ​តារា​សម្តែង ​និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បានបង្ហាញ​ពី​អារម្មណ៍​មិន​អស់ចិត្ត​ ខណៈ​បច្ចុប្បន្ន​អំពើ​រំលោភ​កាន់តែ​កើតមាន​ច្រើន​ឡើង​នៅក្នុង​សង្គម​ខ្មែរ​។​ពិសេស​គឺ​ករណី​រំលោភ​កូន​មិនទាន់​គ្រប់​អាយុ​តែម្តង​។​ Facebook Comments

ទ្រាំ​លែង​បាន! ប៊ុត ស៊ី​ហា ស្នើ​​សុំ​ចិត្ត​មហាជន​ឲ្យ​បញ្ឈប់​ការ​ជេរ​ប្រមាថ​ខ្លួន​

ភ្នំពេញ​ ៖​ តារា​ចម្រៀង​ប្រុស​រលក​ថ្មី ​និង​ជា​ម្ចាស់​ជ័យលាភី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក លោក ប៊ុត ស្រី​ហា ដោយ​អត់ទ្រាំ​នឹង​ការជេរប្រមាថ​របស់​មហាជន​មិនបាន ​ក៏បាន​ចេញមុខ​ប្រតិកម្ម​ដោយ​ស្នើ​​ឲ្យ​ទស្សនិកជន​ឬ​អ្នកគាំទ្រ​មួយ​ចំនួន​បញ្ឈប់​ការ​ជេរប្រមាថ​ដល់​ខ្លួន​។​ ​ លោក ប៊ុត សីហា បានសរសេរ​ថា អាន​ទាំងអស់គ្នា ហើយ​ស៊ែរ​ផង​ណា ឲ្យ​គាត់​បញ្ឈប់​ទៅ ខ្ញុំ​មិន​ចង់​ផុស មិន​ចង់​តប​ឆាត មិន​ចង់​បើក​ឆាត​មើល មិនដែល​លេង​ឆាត គឺ​បែប​នឹង​ហើយ​។ ខ្ញុំ​មិនបាន​ធ្វើ​អី​ដល់​បងៗ​ទេ ហើយ​ខ្ញុំ​ក៏​មិនដែល​បំផ្លាញ​បងៗ​ដែរ​។ សូម​អង្វរ​អ្នក​បង​ឈប់​ជេរ​ទៅណា​។ ខ្ញុំ​ខុស​មែន តែ​ខ្ញុំ​មិនបាន​បំផ្លាញ​គ្រួសារ​បងៗ​ទេ​។​ ​ តារាចម្រៀង​លោក ប៊ុត សីហា បា​បន្ថែមថា អរគុណ​ដែល​ដៀល​ចំៗ​។ តែ​បងៗ​មើលថែ​កូនចៅ​ពូជ​សន្តាន​បង ឲ្យ​ល្អ​ទៅណា ខ្ញុំ​វា​អាក្រក់​ទៅហើយ (​សូមទោស​ណា​ពុក​ម៉ែ​បងប្អូន ខ្ញុំ​សឹង​ទ្រាំ​លែងបាន​ហើយ​) រហូត​ពេក។ សូម​បញ្ជាក់​ថា តារា​ចម្រៀង និង​ជា​ម្ចាស់​ពាន​The Voice Cambodia រដូវ​កាល​ទី​១​លោក ប៊ុត សីហា កាលពី​ថ្មីៗ​នេះ បាន​ផ្ទុះ​រឿងរ៉ាវ​អាស្រូវ​ដ៏​រសើប ខណៈ​ពេលដែល​រូបគេ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន។ ប៉ុន្តែ​ក្រោយមក​ លោក​ក៏ត្រូវ​បាន​ដោះលែង​វិញ​តាមរយៈ​ការ​ចេញមុខ​ធានា​​ពី​ឪពុក​-​ម្តាយ​និង​ភរិយា។ ថ្វីត្បិតតែ​ លោក​ប៊ុត ស្រី​ហា […]

ពេជ្រ សោភា រំភើប​ស្ទើរ​ហោះ​នា​ឱកាស​ថ្ងៃ​ខួបកំណើត

ភ្នំពេញ ​៖ ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​អ្នកនាង ពេជ្រ សោភា ទោះបីជា​ឱកាស​ថ្ងៃ​ខួបកំណើត​នាង​ មិនបាន​រៀបចំ​ធ្វើ​ពិធីជប់លៀង​លក្ខណៈ​ធំដុំ​ដូច​តារា​ស្រី​-​ប្រុស​ឯទៀត​យ៉ាងណាក្តី​ប៉ុន្តែ​តារា​ស្រី​រូបនេះ​នៅតែមាន​សេចក្តីសុខ​និង​បង្ហាញ​ពី​អារម្មណ៍​រំភើប​ខ្លាំង​ ដោយ​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ពី​សំណាក់​អ្នកគាំទ្រ​របស់ខ្លួន​។​ Facebook Comments

ក្តៅៗ! ខាត់ សុ​ឃីម ត្រូវ​ម្ចាស់​Account Facebook​មួយ ​រិះគន់​ស្ពឹក​មុខ​រឿង​យក​រូបថត​កំពូល​ស្ត្រី​ក្នុង​ជួរ​ថា្នក់​ដឹកនាំ​ប្រទេស​បង្ហោះ

ភ្នំពេញ​ ៖​ តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម ថ្មីៗ​នេះ​ បាន​បង្ហោះ​នូវ​រូបថត​មួយ​សន្លឹក​ដែល​នៅ​ក្នុងនោះ​សុទ្ធសឹងតែ​កំពូល​ស្ត្រី​ក្នុង​ជួរ​ថា្នក់​ដឹកនាំ​កំពូល​ប្រទេស​ ដោយ​នាង​បាន​សរសេរ​ថា ​សូម​អរគុណ​ដល់​ថ្នាក់ដឹកនាំ​ដែល​ប្រៀប​បាន​ដូច​ហ្នឹង ឪពុកម្តាយ បាន​ពេញចិត្ត​ដល់​ក្រុម​ភ្លេងបុរាណ​ត្រកូល​ខាត់​យើងខ្ញុំ។ ក្រុម​ភ្លេងបុរាណ​នាង​ខ្ញុំ​ពិតជា​មានចិត្ត​សប្បាយរីករាយ​ខ្លាំងណាស់​។​ Facebook Comments

អ៊ុ​ញ ! យ៉ុង ច័ន្ទ​កណ្ណិកា ស្ងា​ត់ៗ​ឡើង​ងារ​ជា​ជំទាវ​តាម​ស្វាមី​បាត់

ភ្នំពេញ ​៖​ តារា​សម្តែង​ និង​ចម្រៀង​អ្នកនាង យ៉ុង ច័ន្ទ​កណ្ណិកា ខណៈ​ពេល​ដែល​អាជីព​សិល្បៈ​របស់​នាង​ ត្រូវបាន​ឃ្លាតឆ្ងាយ​មាន​រយៈពេល​មួយសន្ទុះ​ធំ​ហើយ​នោះ​ ពេលនេះ​ក៏​ស្រាប់តែ​លេច​វត្តមាន​ជាថ្មី​ដោយបាន​បង្ក​ការភ្ញាក់ផ្អើល ​និង​ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​មហាជន។ Facebook Comments

ទីបំផុត​អតីត​ភរិយា ជៀស ស្រួច ,​សាត រស្មី ត្រៀម​ធ្វើ​ក្មួយ​ប្រសា​លោក ព្រាប សុវត្ថិ ឆាប់ៗ​នេះ

ភ្នំពេញ​ ៖ ​ទីបំផុត​ព័ត៌មាន​ច្បាស់ការ ​ត្រូវបាន​ទម្លាយ​ការពិត​ហើយ ​ខណៈ​មានការ​ប្រកាស​ជា​សាធារណៈ​និង​បើកចំហ​ថា សាត រស្មី អតីត​ភរិយា​របស់លោក ជៀស ស្រួច នឹង​ក្លាយជា​ក្មួយ​ប្រសា​​របស់​កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ នាពេល​ឆាប់ៗ​ខាងមុខនេះ​បង្ក​ការចាប់អារម្មណ៍​និង​ភ្ញាក់ផ្អើល​ខ្លាំង​ដល់​មហាជន។ Facebook Comments

អេ​ឡិច ចាន់​ត្រា ហួសចិត្ត ​រថយន្ត​​កូរ៉េ​មួយ​គ្រឿង​បើ​កៀរ​រថយន្ត​ខ្លួន​ហើយ​បែរ​មិន​ទទួលខុសត្រូវ

ភ្នំពេញ ​៖​ តារា​សម្តែង​លោក អេ​ឡិច ចាន់​ត្រា បានបង្ហាញ​អារម្មណ៍​ហួសចិត្ត​ បន្ទាប់ពី​ជួប​រឿង​ស៊យ​មួយ​ ខណៈដែល​រថយន្តរ​ប​ស់លោក​ត្រូវបាន​រថយន្ត​កូរ៉េ​មួយគ្រឿង​​​បើក​មក​កៀរ​បណ្តាល​ឲ្យ​ឆ្កូត​ថ្នាំ​មួយ​ចំហៀង​ផ្នែក​ខាងមុខ​។ ប៉ុន្តែ​ជា​លទ្ធផល​គឺ​ម្ចាស់​រថយន្ត​រូប​នោះ ​មិន​ព្រម​ឈប់​ធ្វើការ​ដោះស្រាយ​នោះ​ទេ។ Facebook Comments

សាន ផានិត បារម្ភ​ខ្លាំង ​ក្រោយពី​មានការ​ប្រកាស​ថា ​ផ្លែ​ពោត​ក្លាយ​ជា​អាវុធ​ប្រល័យ​លោក​

​ភ្នំពេញ ​៖​ ស្រប​ពេលដែល​កំពុងតែ​ផ្ទុះ​សាយភាយ​លើ​ករណី​សង្ឃ​ឆាន់​ស្រី​រហូត​មានការ​ទម្លាយ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​មាន​ការចាប់​ផ្សឹក​សង្ឃ​កំហូច​អង្គរ​នោះ ​ភ្លាមៗ​នេះ​ក៏មាន​ការរិះគន់​ជាច្រើន​លើ​បុគ្គល​ទាំង​២​គឺ​សង្ឃ​ល្មើស​វិន័យ​និង​នារី​ស្រី​វ័យក្មេង​ដែល​បើកដៃ​ឲ្យ​លោកសង្ឃ​ឆាន់​ដល់​វត្ត។ Facebook Comments

វណ្ណ វ​ល័​ក្ខ ធ្លាយ​ដំណឹង​ផលិតកម្ម​LD​ព្រមាន​ ខណៈ​សាមីខ្លួន​ឆ្លើយ​ថា​ សម្រុះសម្រួល​គ្នា​រួចហើយ

ភ្នំពេញ​ ៖​ តារា​សម្តែង​ស្រស់ស្អាត​កញ្ញា វណ្ណ វ​ល័​ក្ខ ស្រប​ពេលដែល​អាជីព​សិល្បៈ​កំពុង​មាន​ដំណើរការ​លើ​ទីផ្សារ​សម្តែង​ខ្ពស់ ​ក៏​ស្រាប់តែ​បែកធ្លាយ​ដំណឹង​ដ៏​រសើប​មក​ថា​ តារា​ស្រី​រូបនេះ​ត្រូវបាន​ភាគី​ផលិតកម្ម​LD​ចេញ​លិខិត​ព្រមាន​លើ​ករណី​មិន​គោរព​ពេលវេលា​ថត​។​ Facebook Comments

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme