តាន់ គឹម​សួរ រង​ការរិះគន់​មិន​សំចៃ​មាត់​ពី​មហាជន​ជុំវិញ​វីដេអូ​កុហក​បោកប្រាស់​រឿង​ចាប់ខ្លួន

ភ្នំពេញ ​៖ ​លោក តាន់ គឹម​សួរ ដែល​ជា​តារា​សម្ដែង​ និង​ជា​ផលិតករ​ផលិត​វីដេអូ​អប់រំ​ខ្លីៗ​ពេលនេះ​កំពុង​បង្ហាញ​ពី​ចេតនា​បោកប្រាស់​ភ្នែក​មហាជន ​ដោយ​សកម្មភាព​វីដេអូ​ពញ្ញាក់​អារម្មណ៍​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន។ តើ​លោក តាន់ គឹម​សួរ ធ្វើ​បែប​នេះ​ដើម្បី​អ្វី ?​ល្បិច​លោក​ត្រូវបាន​គេ​ដឹង​អស់ហើយ។ មតិ​មហាជន។

អានបន្ត

ម៉ៃ សុគន្ធ ​រិះគន់​មិន​សំចៃ​មាត់​​ ​រឿង​ខ្មែរ​និង​ឡាវ

ភ្នំពេញ ​៖ ​តារា​ចម្រៀង​លោក ម៉ៃ សុគន្ធ មុន​នេះ​បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​និង​វីដេអូ​ដែល​បង្ហាញ​ពី​វិស័យ​សិល្បៈ​​ទម្រង់​បុរាណ​ខ្មែរ​ និង​ឡាវ។ មិនតែប៉ុណ្ណោះ​លោក ម៉ៃ សុគន្ធ ក៏បាន​ភ្ជាប់​ជាមួយ​រូបភាព​រិះគន់​លោក ខេមរៈ សិរីមន្ត ផងដែរ។

អានបន្ត

នាយ សាន ម៉ៅ ត្រូវបញ្ជូន​ចូល​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត

ភ្នំពេញ ​៖ ​សេដ្ឋី​អ៊ូ​រ៉ា​ន់ ឬ​នាយ សាន ម៉ៅ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ​នា​ព្រលប់​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៨​នេះ​ ដោយសារ​ជំងឺ​បេះដូង​ និង​ទឹក​ក្នុង​សួត​ធ្ងន់ធ្ងរ។

អានបន្ត

ដេ​ន​នី ក្វាន់ និង​លោក ចាន់ មករា ប្រកាស​រក្សា​តម្លៃ​ស្នេហ៍​នា​ឱកាស​បើក​សម្ពោធ​ឃ្លាំង​រថយន្ត

ភ្នំពេញ ​៖​ តារា​សម្តែង​កញ្ញា ដេ​ន​នី ក្វាន់ និង​គូស្នេហ៍​លោក ចាន់ មករា កាលពី​រាត្រី​ថ្ងៃ​ទី​១៦ ​ខែមីនា ឆ្នាំ​២០១៨​ បានរៀបចំ​ពិធីជប់លៀង​សម្ពោធ​ឃ្លាំង​លក់​រថយន្ត​CMR​ ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៣៣៣ ផ្លូវ​២៥៥ កែង​ផ្លូវ​២៣០ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក។

អានបន្ត

ហួសចិត្ត! សត្វ​ស្លាប​១​ក្បាល ​ហើរ​បុក​កញ្ចក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ រហូត​បង្ខំ​ឲ្យ​ចុះចត​ភ្លាមៗ

កំពង់ឆ្នាំង ​៖​ អាចនិយាយបាន​ថា​ នេះ​ជា​ករណី​ដំបូង​ហើយ ​ដែល​បាន​កើត​មាននៅ​ប្រទេស​កម្ពុជា​តាមរយៈ​រឿង​ដ៏​ហួសចិត្ត​បំផុត​ និង​ចម្លែក​មួយ ​បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​ពណ៌​ក្រហម​ធុន​តូច​មួយ​គ្រឿង​លេខ​KU. 288 បាន​សម្រេច​ចិត្ត​បង្ខំ​ចុះចត​នៅ​លើ​ដី​វាល​ចម្ការ​មួយ​កន្លែង​ភ្លាមៗ ​ក្រោយ​ត្រូវ​បាន​សត្វ​ស្លាប់​១​ក្បាល​ ហើរ​កាត់​ និង​បុក​កញ្ចក់​បណ្តាល​ឲ្យ​បន្ត​ដំណើរ​ទៅមុខ​លែងរួច។

អានបន្ត

អ្នក​អត់​គូ​មាន​ទឹកមាត់​ហើយ​! តារា​ស្រី ស៊ិន ឧ​ត្ត​ម​ផល្លា ប្រកាស​ត្រៀម​បើក​ការិយាល័យ​រក​គូស្រក​ឲ្យ​អ្នក​នៅ​លីវ

ភ្នំពេញ​ ៖ ​មាន​ដំណឹង​ដ៏​ចាប់អារម្មណ៍​ និង​ភ្ញាក់ផ្អើល​ខណៈដែល​តារា​សម្តែង​ជើងចាស់​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា ​បាន​ប្រកាស​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ​ខ្លួន​មាន​គម្រោង​បើក​ការិយាល័យ​ដើម្បី​ស្វែងរក​គូរ​ស្រក​សម្រាប់​អ្នក​នៅ​លីវ​ទាំង​មនុស្ស​ប្រុស​-​ស្រី។

អានបន្ត

ដល់​វេន​ បងស្រី ម៉េង កែវពេជ្ជតា,​ ម៉េង កែវ​ពេជ្ជ​បុប្ផា ចេញមុខ​និយាយ​ពី​ព្រះសង្ឃ ឡុង ចន្ថា វិញ​ម្តង

ភ្នំពេញ ​៖ ​ក្រោយ​ភ្លៀង​មេឃ​ស្រឡះ នេះ​ជា​ពាក្យ​តំណាល​តៗ​គ្នា​តាំងពី​សម័យ​ចាស់​បុរាណ​មក។​ជាក់ស្ដែង​ងាក​មក​ចាប់អារម្មណ៍​​​លើ​ករណី​រឿងរ៉ាវ​រវាង​តារា​ចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា ជាមួយ​ព្រះសង្ឃ ឡុង ចន្ថា កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ​ត្រូវ​បាន​មហាជន​​​ដឹង​ហើយ​ថា​សង្គ្រាម​ពាក្យ​សម្តី​បាន​ផ្ទុះ​ឡើង​ ខណៈ​មានការ​បញ្ចេញមតិ​រិះគន់​ចំៗ​ពាក់ព័ន្ធ​ភាព​អវិជ្ជមាន​ខ្លះៗ​របស់​ព្រះសង្ឃ ឡុង ចន្ថា ដែល​ទេសនា​រឿង​លុយ​តិច។

អានបន្ត

ស្ពឹក​មុខ​ទាំង​ព្រឹក! ម៉ៅ ស៊ី​ណាត ត្រូវ​Account Facebook​សង្ឃ​ក្លែងក្លាយ​ផ្ញើ​សារ​ជេរ​កប់ៗ​មាត់

ភ្នំពេញ ​៖​ តារា​ចម្រៀង​ និង​សម្តែង​អ្នកនាង ម៉ៅ ស៊ី​ណាត បាន​ក្តៅស្លឹកត្រចៀក​ទាំង​ព្រឹក​ព្រលឹម​អុរ​បន្ទាប់ពី​នាង​ត្រូវ​រង​ការ​ជេរប្រមាថ​តាមរយៈ​ការ​ផ្ញើ​សារ​ពី​សំណាក់​ក្រុម​អនាមិក​ ដែល​​បង្កើត​Account Facebook​ក្លែងក្លាយ​ភ្ជាប់​នឹង​រូបភាព​របស់លោក​សង្ឃ​ដើម្បី​ធ្វើការ​រិះគន់​មកលើ​ខ្លួន។

អានបន្ត

ក្តៅៗ! ប្តី​កំពូល​តារា​ចម្រៀង សុគន្ធ និសា បើក​រថយន្ត​បុក​គេ​ ហើយ​ព្យាយាម​បើក​គេចខ្លួន

ភ្នំពេញ​ ៖ ​ស្វាមី​កំពូល​តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​អ្នកនាង សុគន្ធ និសា គឺ​លោក ចៅ សម្បត្តិ កាលពី​យប់មិញ​ បាន​បើក​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​​ បុក​ម៉ូតូ​​ ​ដែល​ចត​នៅ​​ស្ងៀម។ ប៉ុន្តែ​បន្ទាប់ពី​បង្កហេតុ​ភាគី​រថយន្ត​(​ស្វាមី និសា​)​ពុំបាន​ឈប់​ដោះស្រាយ​ឬ​ទទួលខុសត្រូវ​នោះ​ទេ​ផ្ទុយទៅវិញ​ បែរជា​ព្យាយាម​បើក​គេចខ្លួន។

អានបន្ត

ម៉េង កែវពេជ្ជតា​ ៖ ​កុំ​យកពាក្យ​សូមទោស​មក​បង្អាក់​ឲ្យ​តែ​រួច​មួយ​គ្រា ​ហើយក៏​តាំង​ប្រមូល​បក្សពួក​….!

ភ្នំពេញ​ ៖ ​ថ្មីៗ​នេះ​មហាជន​ច្បាស់​ជា​បានដឹង​គ្រប់គ្នា​ហើយ​ពាក់ព័ន្ធ​ការផ្ទុះ​រឿងរ៉ាវ​នៃ​ជម្លោះ​ដៀមដាម​ពាក្យសម្តី​រវាង​តារា​ចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា ជាមួយ​ព្រះសង្ឃ ឡុង ចន្ថា រហូត​កក្រើក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ក្រោយពី​មានការ​ទម្លាយ​វីដេអូ​អន់ចិត្ត​រឿង​លុយ។ ប៉ុន្តែ​ពេលនេះ​សង្គ្រាម​នេះ​ក៏​ត្រូវបាន​ត្រជាក់​ទៅវិញ​ បន្ទាប់ពី​មានការ​បន្ទន់​ឥរិយាបថ​ពី​សំណាក់​ព្រះសង្ឃ ឡុង ចន្ថា។

អានបន្ត