VJ អា​ឡា​ស្កូ មិន​ទទួល​ការ​ហៅ​ថត​ស្ព​ត​ពាណិជ្ជកម្ម​ផលិតផល​ថៃ ​ទុក​ពេល​ពង្រីក​អាជីព

Spread the love

ភ្នំពេញ ​៖ ​តារា​សម្តែង​ប្រុស​វី​ជេ អា​ឡា​ស្កូ ខណៈ​ដែល​អាជីព​សិល្បៈ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​នេះ​ដែរ​ ក៏ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​ តារា​ប្រុស​រូប​នេះ ​មិន​ត្រឹមតែ​មានឈ្មោះ​ល្បី​នៅលើ​វិថី​សិល្បៈ​នោះទេ​គឺ​លោក​ក៏​ទទួលបាន​ការលើកសរសើ​រ​ពី​មហាជន​លើ​អត្ត​ចរិត​ល្អ​ភ្ជាប់​ជាមួយ​ការងារ​លេចធ្លោ​ក្នុង​កិច្ចការងារ​ជួយ​សង្គម​ផងដែរ​។​
​ស្របពេល​ជាមួយគ្នា​ដែល​អាជីព​សិល្បៈ​សព្វថ្ងៃ​កាន់តែ​ទទួលបាន​ការគាំទ្រ​និង​ចាប់អារម្មណ៍​ច្រើន​ពី​មហាជន បណ្តា​ម្ចាស់​កម្មវិធី​ទូរទស្សន៍ ស្ព​ត​ពាណិជ្ជកម្ម និង​អ្នកដឹកនាំ​សម្តែង​ភាពយន្ត​ក្នុងស្រុក​មួយចំនួន​នោះ​តារា​ប្រុស​វី​ជេ​អា​ឡា​ស្កូ​ពេលនេះ ​ស្រាប់តែ​សម្រេច​ផ្អាក​ការងារ​សិល្បៈ​ទុក​មួយរយៈ​សិន​ដើម្បី​យក​ពេល​ទៅ​បើក​អាជីព​រកស៊ី​ផ្ទាល់ខ្លួន​ខាងក្រៅ​។ ​មិនតែប៉ុណ្ណោះ​ថ្មីៗ​នេះ​លោក​ក៏​ទើប​បដិសេធ​ស្ព​ត​ថត​ស្ព​ត​ពាណិជ្ជកម្ម​ក្រៅប្រទេស​ផង​នោះ​។​

វី​ជេ​អា​ឡា​ស្កូ បញ្ជាក់​បន្ថែមថា ​ក្រៅតែពី​បដិសេធ​ថត​ស្ព​ត​ពាណិជ្ជ​ក្រៅប្រទេស​(​ថៃ​)​ខ្ញុំ​ក៏​សម្រេច​ផ្អាក​ការទទួលយក​រាល់​ការហៅ​ថត​សម្តែង​មួយចំនួន​នៅក្នុង​ស្រុក​ផងដែរ​។ ដូច្នេះ​អំឡុងពេល​មួយរយៈ​នេះ​គឺ​ប្រហែលជា​ខ្ញុំ​ហាក់​មាន​ភាព​រយាល​ពី​សិល្បៈ​បន្តិច​ហើយ ​ប៉ុន្តែ​ពុំមែន​មានន័យថា ខ្ញុំ​ឈប់​ឬ​កាត់​ផ្តាច់ខ្លួន​ចេញពី​វិថី​សិល្បៈ​ដែល​កំពុង​ស្រលាញ់​នោះឡើយ​ពោលគឺ​គ្រាន់តែ​ឆ្លៀតឱកាស​នេះ​ដើម្បី​មើល​ពង្រឹង​ការងារ​ខាងក្រៅ​សិន​តែប៉ុណ្ណោះ៕

Facebook Comments

អត្ថបទទាក់ទង