VJ DAA ចង់​ឲ្យ​មាន​ការសង់​រូបសំណាក​លោក Beat Richner ជាការ​តបស្នង​លើ​គុណបំណាច់​ដ៏​ធំធេង​ក្នុ​ការជួយ​សង្គ្រោះ​កុមារ​កម្ពុជា​

Spread the love

​ភ្នំពេញ ​៖ ​តារា​សម្តែង​ និង​ជា​ពិធីករ​រូប​សង្ហា​វី​ជេ ដា​ដា ស្រប​ពេលដែល​ទទួលបាន​ដំណឹង​នៃ​ការទទួល​មរណភាព​ដ៏​ក្រៀមក្រំ​ និង​សោកស្តាយ​បំផុត​របស់​ស្ថាបនិក​មន្ទី​រពេទ្យ​គន្ធបុប្ផា​លោក Beat Richner លោក​ក៏បាន​ថ្លែង​ទាំង​អារម្មណ៍​សោកសៅ​បំផុត​ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ពី​ប្រទេស​អូស្ត្រាលី​។​

​ជាការ​ពិត​ដំណឹង​មរណភាព​ដ៏​ក្រៀមក្រំ​បំផុត​របស់​ស្ថាបនិក​មន្ទី​រពេទ្យ​គន្ធបុប្ផា​ លោក Beat Richner មិន​ត្រឹមតែ​មានការ​ចូលរួម​រំ​លែ​ក​ទុក្ខ​ និង​បង្ហាញ​ការ​ស្តាយស្រណោះ​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា ​និង​អ្នកសិល្បៈ​ខ្មែរ​ទូទាំងប្រទេស​នោះទេ​ សូម្បីតែ​មន្ត្រី​ថ្នាក់ដឹកនាំ​ធំៗ​ និង​រាជរដ្ឋាភិបាល​កម្ពុជា ​ព្រមទាំង​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សម្តែង​សារ​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ផងដែរ​។​

​មិន​ខុសគ្នា​ពី​ប្រជាព​រដ្ឋ​ ឬ​អ្នកសិល្បៈ​ដទៃទៀត​នោះឡើយ​ តារា​ប្រុស​ VJ DADA ពី​ទឹកដី​ប្រទេស​អូស្ត្រាលី​ តារា​ប្រុស​រូបនេះ​ក៏បាន​សម្តែង​អារម្មណ៍​សោកស្តាយ ​និង​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​លោក Beat Richner ផងដែរ​។ ​មិនតែប៉ុណ្ណោះ​រឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀត​នោះ​គឺ​តារា​ប្រុស​លោក​ VJ DADA ក៏បាន​ទទូច​ស្នើរ​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​សង់​ជា​រូបសំណាក​របស់លោក Beat Richner ជា​តំណាង​វីរៈបុរស​សម្រាប់​កុមារ​កម្ពុជា​រាប់លាន​នាក់​ទៀតផង​។​

VJ DADA បាន​លើកឡើងថា ​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ជា​ពន់ពេក​ក្រោយ​ទទួលបាន​ដំណឹង​មរណភាព​របស់លោក Beat Richner។​ ក្នុងនាម​ខ្ញុំ​ជា​កូន​ខ្មែរ​មួយរូប​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ផង ម្យ៉ាងទៀត​ជា​គោល​គំណិត​របស់ខ្ញុំ​ផ្ទាល់​បើសិនជា​អាច​សូម​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ឬ​រដ្ឋាភិបាល​បង្កើត​ការសាងសង់​ជា​រូបសំណាក​របស់ Beat Richner ដើម្បី​ជា​តំណាង​វីរៈបុរស​ក្នុង​ការជួយ​សង្គ្រោះ​កុមារ​កម្ពុជា​ផង​៕​ 

Facebook Comments

អត្ថបទទាក់ទង